បទបញ្ជាក់ផ្ទៃក្នុង
សម្រាប់អ្នកចែកចាយ
Nova Link Biotech., Ltd
1. គោលបំណង (Purpose)
បទបញ្ជាក់នេះត្រូវបានបង្កើតឡើងដើម្បីកំណត់នូវនីតិវិធី សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកចែកចាយទាំងអស់ ដើម្បីធានាបាននូវការចែកចាយផលិតផលមានគុណភាព ប្រសិទ្ធភាព និងស្តង់ដារតែមួយគត់។
2. វិសាលភាព (Scope)
បទបញ្ជាក់នេះអនុវត្តចំពោះអ្នកចែកចាយទាំងអស់ដែលបានចុះកិច្ចសន្យាជាមួយ Nova Link Biotech., Ltd ក្នុងការចែកចាយផលិតផលរបស់ក្រុមហ៊ុន។
3. កាតព្វកិច្ចអ្នកចែកចាយ (Distributor Responsibilities)
អ្នកចែកចាយត្រូវ៖
- គោរពតាមគោលការណ៍ និងស្តង់ដាររបស់ក្រុមហ៊ុន
- ចែកចាយផលិតផលត្រឹមត្រូវ មិនបន្លំ ឬបំផ្លាញម៉ាកសញ្ញា
- រក្សាគុណភាពផលិតផល (storage, handling)
- មិនលក់ផលិតផលក្រៅតម្លៃដែលក្រុមហ៊ុនកំណត់
- រាយការណ៍ការលក់ និងស្ថានភាពទីផ្សារជាប្រចាំ
- មិនធ្វើសកម្មភាពដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន
4. សិទ្ធិនៃអ្នកចែកចាយ (Distributor Rights)
អ្នកចែកចាយមានសិទ្ធិ៖
- ទទួលបានការគាំទ្រពីក្រុមហ៊ុន (training, marketing materials)
- ទទួលបានតម្លៃពិសេស ឬ discount តាមលក្ខខណ្ឌ
- ប្រើប្រាស់ម៉ាកសញ្ញាក្រុមហ៊ុនតាមការអនុញ្ញាត
- ទទួលព័ត៌មានផលិតផលថ្មី និងយុទ្ធសាស្ត្រទីផ្សារ
5. គោលការណ៍តម្លៃ (Pricing Policy)
- តម្លៃលក់ត្រូវគោរពតាម Recommended Retail Price (RRP)
- មិនអនុញ្ញាតឲ្យមានការបញ្ចុះតម្លៃដោយខ្លួនឯង ដោយគ្មានការអនុម័ត
- ក្រុមហ៊ុនអាចកែប្រែតម្លៃបានតាមស្ថានភាពទីផ្សារ
6. គោលការណ៍ទីផ្សារ និងម៉ាក (Brand & Marketing Policy)
- មិនអនុញ្ញាតឲ្យប្រើ logo ឬ brand ដោយគ្មានការអនុញ្ញាត
- មិនផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវអំពីផលិតផល
- សកម្មភាពផ្សព្វផ្សាយត្រូវស្របតាមគោលការណ៍ក្រុមហ៊ុន
7. គោលការណ៍បញ្ជាទិញ និងស្តុក (Order & Inventory Policy)
- អ្នកចែកចាយត្រូវធ្វើការបញ្ជាទិញតាមប្រព័ន្ធក្រុមហ៊ុន
- ត្រូវគ្រប់គ្រងស្តុកឲ្យមានប្រសិទ្ធភាព
- មិនអនុញ្ញាតឲ្យមានផលិតផលផុតកំណត់លក់
8. ការត្រួតពិនិត្យ និងវិន័យ (Compliance & Discipline)
- ក្រុមហ៊ុនមានសិទ្ធិត្រួតពិនិត្យសកម្មភាពអ្នកចែកចាយ
- ករណីបំពាន អាចមានវិធានការដូចជា៖
o ព្រមាន
o ផ្អាកសិទ្ធិ
o បញ្ឈប់កិច្ចសន្យា
9. រយៈពេល និងការបញ្ចប់កិច្ចសន្យា (Term & Termination)
- កិច្ចសន្យាមានសុពលភាពតាមរយៈពេលកំណត់
- អាចបញ្ចប់ដោយភាគីណាមួយដោយជូនដំណឹងជាមុន
- ករណីបំពានធ្ងន់ អាចបញ្ឈប់ភ្លាមៗ
10. ការសម្ងាត់ (Confidentiality)
- អ្នកចែកចាយត្រូវរក្សាសម្ងាត់ព័ត៌មានអាជីវកម្ម
- មិនអនុញ្ញាតឲ្យបង្ហាញព័ត៌មានទៅភាគីទីបី
11. ការគោរពច្បាប់ពន្ធដារ (Tax Compliance)
អ្នកចែកចាយយល់ព្រមគោរពតាមច្បាប់ និងបទប្បញ្ញត្តិពន្ធដារទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងកាតព្វកិច្ចក្នុងការប្រកាស និងបង់ពន្ធលើប្រាក់ចំណូល ឬប្រាក់ចំណេញណាមួយដែលទទួលបានពីប្រព័ន្ធ (System) តាមច្បាប់ដែលកំពុងអនុវត្ត។
12. ការកែប្រែបទបញ្ជា (Amendments)
- Nova Link Biotech Co., Ltd មានសិទ្ធិកែប្រែបទបញ្ជានេះ
- អ្នកចែកចាយត្រូវគោរពតាមកំណែថ្មី
Khmer
Simplified-chinese